កីឡាករ Van Dijk និយាយអំពីលោក Arne Slot ដែលជាបេក្ខភាពជំនួសលោក Klopp ថា

បរទេស៖ កីឡាករ Virgil van Dijk បានបង្ហាញពីគំនិតរបស់គាត់អំពីលទ្ធភាពដែល Arne Slot ទទួលតួនាទីជាគ្រូបង្វឹកក្លឹប Liverpool ។ លោក Slot ដែលទើបទទួលបានពាន Eredivisie ក្នុងឆ្នាំ ២០២៣ និងលើកពាន KNVB Cup កាលពីចុងសប្តាហ៍មុន បានក្លាយជាបេក្ខភាពនាំមុខគេក្នុងការចូលមកដឹកនាំក្លឹប Liverpool នៅរដូវកាលក្រោយ។

Arne Slot

កីឡាករ Van Dijk បានប្រាប់ទៅកាន់ Viaplay ថា៖ “ខ្ញុំពិបាកឆ្លើយវាឥឡូវនេះ។ ប៉ុន្តែខ្ញុំគិតថា Arne Slot អាចជាគ្រូបង្វឹកជនជាតិហូឡង់ដ៏ប្រសើរមួយរូបនៅពេលនេះ។ ញុំគិតថារបៀបគាត់លេង និងទស្សនវិជ្ជាដែលគាត់មានថាគាត់នឹងអាចក្លាយជាគ្រូបង្វឹក Liverpool ។ តាមការគិតរបស់ខ្ញុំ វាពិតណាស់ នេះជាអ្វីដែលខ្ញុំធ្លាប់បានអាន និងស្តាប់ ហើយវានៅឆ្ងាយអំពីការសម្រេចចុងក្រោយ។ ឆ្នាំក្រោយយើង​នឹង​ផ្តោត​លើ​រឿង​នោះ”៕

Previous articleLeverkusen ចាប់អារម្មណ៍ខ្សែការពារវ័យក្មេងរបស់ Real Madrid
Next articleTen Hag បង្ហើបអំពីពេលវេលាដែល Mount អាចមកជួយក្រុមវិញបាន