Real Madrid ចាប់អារម្មណ៍ទៅលើខ្សែការពាររបស់ក្លឹប AC Milan

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Bild បានអោយដឹងថាក្លឹប Real Madrid កំណត់អត្តសញ្ញាណរបស់ខ្សែការពារកណ្តាលរបស់ក្លឹប AC Milan កីឡាករ Malick Thiaw ជាគោលដៅផ្ទេរកំពូលមួយរបស់ពួកគេសម្រាប់ទីផ្សារដោះដូររដូវក្តៅខាងមុខនេះ។

កីឡាករ Thiaw មានវ័យ ២២ឆ្នាំ ដែលបានផ្ទេរពីក្លឹប Schalke 04 មកក្លឹប AC Milan ក្នុងតម្លៃ ៥លានអឺរ៉ូ កាលពី ២ឆ្នាំមុន ហើយគាត់បានបង្ហាញខ្លួនជាធម្មតាអោយក្លឹបនៅ San Siro។ ខ្សែការពារវ័យក្មេងបានបង្ហាញខ្លួនអោយក្រុមជម្រើសជាតិអាឡឺម៉ង់កាលពីខែមិថុនា ហើយគាត់បានបង្ហាញខ្លួន ៣ដងអោយក្រុមជម្រើស និងបានបង្ហាញអំពីទម្រង់លេងដ៏ល្អរបស់គាត់នៅលើឆាកអន្តរជាតិ។

Thiaw Milan

ទោះបីជាកីឡាករ Thiaw ស្ថិតនៅក្រោមកិច្ចសន្យាជាមួយក្លឹប Milan រហូតដល់ឆ្នាំ២០២៧ ប៉ុន្តែក្លឹប Real Madrid ត្រូវបានគេរាយការណ៍ថាសុខចិត្តចំណាយប្រាក់ ៣០ លានអឺរ៉ូដើម្បីផ្ទេរយកគាត់៕

Previous articleTen Hag បង្ហើបអំពីពេលវេលាដែល Mount អាចមកជួយក្រុមវិញបាន
Next articleអនាគតកីឡាករ Sergi Roberto នៅមិនទាន់មានភាពច្បាស់លាស់