បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ The Daily Telegraph បានអោយដឹងថាក្លឹប Chelsea បានពិចារណាក្នុងការទទួលយកសំណើរផ្ទេរសម្រាប់ខ្សែបម្រើស្លាប Raheem Sterling និងខ្សែការពារឆ្វេង Marc Cucurella នៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅខាងមុខនេះ។
ជាមួយនឹងការស៊ុតបញ្ជូលទី ៨គ្រាប់ និងបញ្ជូនបាល់អោយមិត្តរួមក្រុម ៨ដង ធ្វើអោយទម្រង់លេងរបស់កីឡាករ Sterling នៅពីក្រោយកីឡាករ Cole Palmer។ ប្រសិនជាទទួលបាននៅសំណើរដ៏សាកសម្យមួយ នោះកីឡាករ Sterling អាចនឹងផ្ទេរទៅកាន់អារ៉ាប៊ីសាអូឌីត។
ចំណែកឯខ្សែការពារឆ្វេង Marc Cucurella ក៏ក្លាយជាប្រធានបទក្នុងការផ្ទេរនៅពេលខ្លះផងដែរ។ ហើយត្រូវបានរាយការណ៍ថាក្លឹប Chelsea ទំនង់ជាទទួលយកនៅសំណើរផ្ទេរគាត់សម្រាប់ទីផ្សារដោះដូរនារដូវក្តៅខាងមុខ៕