បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ AS បានអោយដឹងថាកីឡាករ Frenkie De Jong អាចជាកីឡាករដំបូងគេដែលក្លឹប Barcelona នឹងលក់នៅក្នុងរដូវក្តៅនេះ ខណៈកីឡាករ Ronald Araujo ត្រៀមក្នុងការបន្តស្នាក់នៅជាមួយក្លឹបយក្សនៅអេស្ប៉ាញ។ ព័ត៌មានមួយនេះអាចជាចំនុចវិជ្ជមានសម្រាប់ក្លឹប Manchester United ដែលចង់បានខ្សែបម្រើសញ្ជាតិហូឡង់នេះតាំងពីរដូវក្តៅមុន។

ក្លឹបកាតាឡានបានគិតរួចហើយអំពីការលក់គាត់កាលពីរដូវក្តៅមុនក្នុងតម្លៃដែលបានកំណត់ ប៉ុន្តែមិនអាចដោយសារតែកីឡាករនៅតែបង្ហាញបំណង់ចង់បន្តស្នាក់នៅជាមួយក្លឹប។ ទោះបីជាយ៉ាងណាក៏ដោយ AS ក៏បានរាយការណ៍ថាកីឡាករហូឡង់អាចបើកចំហក្នុងការផ្ទេរនៅក្នុងរដូវក្តៅនេះ៕



