Chelsea ជួបពិភាក្សាជាមួយអតីតគ្រូរបស់ក្លឹប Spurs

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ talkSPORT បានអោយដឹងថា Chelsea បានធ្វើការពិភាក្សាជាមួយនឹងលោក Mauricio Pochettino ទៅលើតំណែងអ្នកចាត់ការនៅ Stamford Bridge។

បុរសវ័យ ៥១ឆ្នាំរូបនេះ ស្ថិតនៅក្នុងជម្រើសទាំង ៥របស់ក្លឹប Chelsea។ អតីតអ្នកចាត់ការ Spurs មិនទាន់មានការងារធ្វើនោះទេ បន្ទាប់ពីគាត់ចាកចេញពី PSG កាលពីរដូវក្តៅមុន ហើយមើលទៅគាត់អាចនឹងត្រលប់មកដឹកនាំនៅអង់គ្លេស៕

Previous articleនេះអាចហេតុផល ដែល Gundogan មិនទាន់សម្រេចចិត្តផ្ទេរទៅ Barca
Next articleមិនធម្មតា!! Man Utd ហ៊ានចាយលុយ….. ដើម្បីទិញយក Victor Osimhen