បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Rudy Galetti បានអោយដឹងថាក្លឹប Chelsea បានបង្កើតការចាប់អារម្មណ៍ទៅលើការចុះហត្ថលេខាយកកីឡាករឆ្នើមសញ្ជាតិប្រេស៊ីល Estevao Willian នៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅខាងមុខនេះ។
ក្រុមតោខៀវនៅតែចាប់អារម្មណ៍ចង់ចុះហត្ថលេខាយកខ្សែប្រយុទ្ធរូបនេះតាំងពីខែធ្នូមកម្ល៉េះ ហើយនៅពេលនេះពួកគេកំពុងទាក់ទងជាមួយនឹងក្លឹប Palmeiras ដើម្បីបញ្ចប់នៅការផ្ទេរយកកីឡាករមួយនេះ ចំពេលមានការចាប់អារម្មណ៍ពីក្លឹបផ្សេងទៀត៕