បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Christian Falk បានឱ្យដឹងថាក្លឹប Bayern Munich លែងចាប់អារម្មណ៍ក្នុងការតែងតាំងគ្រូបង្វឹកក្លឹប Manchester United លោក Erik ten Hag ជាគ្រូបង្វឹកបន្ទាប់របស់ពួកគេនៅមុនរដូវកាល២០២៤-២៥។
នាយកផ្នែកកីឡារបស់ក្លឹប Bayern លោក Max Eberl ត្រូវបានគេរាយការណ៍ថាបានជួបប្រជុំជាមួយនឹងគណៈគ្រប់គ្រង់របស់ក្លឹបជុំវិញការតែងតាំងបុរសសញ្ជាតិហូឡង់រូបនេះ ប៉ុន្តែពួកគេបានសម្រេចចិត្តទម្លាក់នៅផែនការនេះចោល៕