បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាប្រធានក្លឹប Atalanta លោក Percassi បានបញ្ជាក់អំពីផែនការក្នុងការចុះហត្ថលេខាលើកីឡាករ Charles de Ketelaere លើកិច្ចព្រមព្រៀងអចិន្ត្រៃយ៍ថា “ពួកយើងនឹងធ្វើវា”។
ក្លឹប Atalanta មានជម្រើសក្នុងការទិញផ្តាច់កីឡាករ Charles de Ketelaere ក្នុងតម្លៃ ២៣លានអឺរ៉ូ បូកនឹងប្រាក់បន្ថែម ៤លានអឺរ៉ូទៀត នឹងលក្ខខណ្ឌលក់នាពេលអនាគតសម្រាប់ក្លឹប AC Milan ទទួលបាន ១០%៕