លោក Stellini អាចនឹងត្រូវដកចេញពីតំណែង ក្រោយ Spurs ប្រកួតចាញ់យ៉ាងអាម៉ាស់មុខ

បរទេស៖ ក្រោយពីចាញ់យ៉ាងអាម៉ាស់ក្នុងលទ្ធផល ៦ទល់នឹង១ នៅកីឡដ្ឋាន St James’ Park កាលពីថ្ងៃអាទិត្យកន្លងទៅ ដោយ ៥គ្រាប់ដំបូងរកបានដោយចំណាយពេលតែ ២១នាទីប៉ុណ្ណោះ។ លោក Stellini បាន​ទទួល​ស្គាល់ថា​គម្រោង​របស់​គាត់មានកំហុស ដែលនេះបានក្លាយទៅជា​សំណួរ​ត្រូវ​បានចោទ​សួរ​ថា​តើ​គាត់​អាចជា​ជម្រើសដ៏​ត្រឹមត្រូវ​ក្នុង​ការដឹកនាំក្រុម​រហូត​ដល់​ចុង​រដូវ​កាល​ឬ​អត់។

បើយោងតាមការចេញផ្សាយរបស់ The Athletic បានអោយដឹងថាក្លឹប Spurs កំពុងពិចារណាលើការផ្លាស់ប្តូរមួយផ្សេងទៀត ដោយលោក Stellini នឹងត្រូវសម្រាប់ពីតួនាទីជាអ្នកចាត់ការបណ្តោះអាសន្ន។ ប្រសិនជាការសម្រេចចិត្តនេះបានធ្វើឡើងមែននោះ លោក Ryan Mason នឹងត្រូវមកទទួលតំណែងនេះម្តង។

គួរបញ្ជាក់ថា Stellini បានមកទទួលតំណែងនេះកាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ ក្រោយការចាកចេញរបស់លោក Antonio Conte។ ហើយគាត់ទើបតែដឹកនាំក្រុមឈ្នះបានម្តងប៉ុណ្ណោះ ក្នុងការដឹកនាំ ៤ប្រកួតរបស់ខ្លួន។ នៅពេលនេះ វាកាន់តែមានបញ្ហាទៀត ដោយក្លឹប Spurs អាចនឹងមិនស្ថិតក្នុងក្រុមទាំង ៤នៃកំពូលតារាង ក៏ដូចជាមិនមានសិទ្ធិក្នុងការលេងពាន Champions League នៅរដូវកាលក្រោយ៕

Previous articleបុរសម្នាក់ជាបេក្ខភាពនាំមុខគេ ក្នុងតំណែងជាអ្នកចាត់ការក្លឹប Chelsea
Next articleតើ Varane អាចមកជួយ Man Utd នៅវគ្គផ្តាច់ព្រ័ត្រ FA Cup បាន ឫអត់?