កីឡាករ ២រូបទៀតរបស់ Man Utd!! ជួបបញ្ហារបួសជាថ្មី

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាលោក Erik ten Hag បញ្ជាក់ថាកីឡាករ Mason Mount និង Luke Shaw ជួបបញ្ហារបួសជាថ្មីម្តងទៀតហើយ។ គាត់បាននិយាយថា៖

May be an image of ‎2 people, people playing football, people playing soccer and ‎text that says '‎나 الء t3 13Tezo tz Tezo CNO 1ቆ‎'‎‎

“Mount នឹង​មិន​អាច​លេង​បាន​ទល់​នឹង Arsenal ដោយ​សារ​តែ​របួស​ថ្មី ខណៈកីឡាករ Luke Shaw មិនទាន់ជាសះស្បើយ ១០០ភាគរយៈនោះទេ។ សម្រាប់កីឡាករ Bruno Fernandes, Scott McTominay និង Marcus Rashford បានត្រលប់មកហ្វឹកហាត់វិញហើយជាមួយក្រុម ហើយពួកគេនឹងត្រលប់មកជួយក្រុមបាន”។

លោក Ten Hag បានបន្ថែមទៀតថា៖ Lisandro Martínez ក៏ត្រលប់មកវិញដែរ ហើយចង់លេងទល់នឹង Arsenal ប៉ុន្តែ “វាលឿនពេកហើយសម្រាប់ Licha”។

មកដល់ពេលនេះក្លឹប Manchester United មានករណីកីឡាកររបួស និងឈឺ រហូតដល់ទៅ ៦៨ករណីសម្រាប់រដូវកាលនេះ ដែលវាជាតួលេខដ៏ខ្ពស់មួយមិនគួរអោយជឿ៕

Previous articleកីឡាករ Lisandro Martínez ទំនង់ជាមិនអាចជួយក្រុមពេលប៉ះ Arsenal នោះទេ
Next articleMan City ផ្តាំទៅអ្នកតំណាងរបស់កីឡាករ Lucas Paqueta ថា