បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាលោក Erik ten Hag បាននិយាយថា៖
“ខ្ញុំមិនបារម្ភអំពីការបណ្តេញចេញនោះទេ។ លោក Van Gaal ត្រូវបានបណ្តេញចេញបន្ទាប់ពីឈ្នះ FA Cup? ខ្ញុំមិនបារម្ភទេ ខ្ញុំគិតថាម្ចាស់ក្លឹបនៅពេលនេះមានសុភវិនិច្ឆ័យ។ គេបានឃើញនៅការផ្លាស់ប្តូរនៅតំបន់ការពារដល់ទៅ ៣២ដងផ្សេងគ្នា។ នៅពេលដែលអ្នកបាត់បង់នៅខ្សែការពារកណ្តាលដល់ទៅ ៨នាក់, អ្នកគ្មានខ្សែការពារឆ្វេង… ពួកគេដឹងថាវានឹងមានផលប៉ះពាល់អវិជ្ជមាន”៕