អនាគតរបស់ Modric ជាមួយក្លឹប Real នឹងត្រូវបង្ហាញនៅសប្តាហ៍ក្រោយ

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាភ្នាក់ងាររបស់កីឡាករ Luka Modric បានប្រកាសថា៖ “អនាគតរបស់កីឡាករ Luka Modric នឹងសម្រេចនៅសប្តាហ៍ក្រោយ”។

លោក Lemic បានបន្ថែមទៀតថា៖ “រហូតមកដល់ពេលនេះ គ្មានអ្វីត្រូវបានសម្រេចចិត្តសម្រាប់អនាគតរបស់ Modrić នៅ Real Madrid នោះទេ ប៉ុន្តែវានឹងច្បាស់នៅសប្តាហ៍ក្រោយ។ ក្លឹប Real Madrid នៅតែជាកន្លែងដែលគាត់ចូលចិត្តតាំងពីឆ្នាំដំបូងដែលគាត់បានមកដល់ម្ល៉េះ ដូច្នេះយើងនឹងសម្រេចចិត្តលើដំណោះស្រាយដ៏ល្អបំផុតជាមួយគ្នា”។

May be an image of ‎1 person, playing football, playing soccer and ‎text that says '‎USE EVERY 14 INDATION TION INDAT INDATION AAии غاهنت 15 TTL‎'‎‎

គួរបញ្ជាក់ថាកិច្ចសន្យារបស់ Modric និង Kroos ផុតកំណត់ក្នុងខែមិថុនា ស្ថានភាពនាពេលអនាគតទាំងពីរនឹងត្រូវបានបញ្ជាក់ជាផ្លូវការនៅសប្តាហ៍ក្រោយ៕

Previous articleលោក Guardiola៖ យើងបានចុះហត្ថលេខាលើខ្សែបម្រើស្លាបល្អបំផុតនៅក្នុងភពផែនដី!
Next articleLuis Enrique បញ្ជាក់ពាក់ព័ន្ធនឹងអនាគត Xavi Simons ថា