បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Daily Mial បានអោយដឹងថាក្លឹប Newcastle United កំពុងនាំមុខគេក្នុងការចុះហត្ថលេខាយកខ្សែការពារកណ្តាល Tosin Adarabioyo របស់ Fulham នៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅខាងមុខនេះ។
.jpg?auto=webp&format=pjpg&width=3840&quality=60)
ក្លឹបសារិកាព្រៃបានជួបពិភាក្សាជាមួយភ្នាក់ងាររបស់កីឡាកររូបនេះក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ហើយមានទំនុកចិត្តក្នុងការនាំយកគាត់មក បើទោះបីជាមានការចាប់អារម្មណ៍ពីក្លឹបយក្សនៅ Premier League ដូចជា Cheslea ក៏ដោយ៕



