បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាលោក Andoni Iraola បានចុះកិច្ចសន្យារយៈពេលពីរឆ្នាំបន្តទៀតក្នុងនាមជាអ្នកចាត់ការក្លឹប Bournemouth ។
ប្រធានក្លឹប Bournemouth បានបញ្ជាក់ថា៖ “កីឡាករបានភាពច្បាស់អំពីទស្សនវិជ្ជាបាល់ទាត់របស់គាត់ ហើយអ្នកគាំទ្ររបស់យើងបានជ្រើសរើសយកគាត់។ យើងទន្ទឹងរង់ចាំបន្តធ្វើការជាមួយលោក Andoni”៕