បរទេស៖ ខ្សែប្រយុទ្ធ Benjamin Sesko របស់ក្លឹប RB Leipzig គឺជាគោលដៅរយៈពេលវែងរបស់ក្លឹប Manchester United ហើយភ្នាក់ងាររបស់គាត់ត្រូវបានគេប្រទះឃើញនៅកីឡដ្ឋាន Old Trafford ដែលបង្កឱ្យមានពាក្យចចាមអារ៉ាមថ្មី។
ខ្សែប្រយុទ្ធរូបនេះត្រូវបានផ្សារភ្ជាប់ជាមួយនឹងក្លឹប Man Utd ចាប់តាំងពីគាត់នៅក្លឹប RB Salzburg ក្នុងឆ្នាំ២០២២។ ទោះបីជាយ៉ាងណាក៏ដោយ ការផ្ទេរមួយនេះមិនបានជោគជ័យនោះទេ ដែលបានធ្វើអោយក្លឹបបិសាចក្រហមប្តូរគោលដៅរបស់ខ្លួនទៅកាន់កីឡាករផ្សេង ហើយបានចុះហត្ថលេខាយកខ្សែប្រយុទ្ធដាណឺម៉ាក Rasmus Hojlund ពីក្លឹប Atalanta ។ លោក Elvis Basanovic ដែលជាភ្នាក់ងាររបស់កីឡាករ Sesko ត្រូវបានប្រទះឃើញកំពុងមើលនៅការប្រកួតដែល Man Utd បានចាញ់ក្លឹប Arsenal ក្នុងលទ្ធផល ១ទល់នឹង០៕