កីឡាករ Stefan Savic មានគម្រោងការចាកចេញពីក្លឹប Atletico Madrid

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាកីឡាករ Stefan Savic អាចចាកចេញពីក្លឹប Atletico Madrid នៅរដូវក្តៅនេះ បើទោះបីជាបន្តកុងត្រារបស់គាត់នៅសល់រយៈពេលមួយឆ្នាំទៀតក៏ដោយ។

កីឡាករ Savic បានបើកចំហរសម្រាប់ការប្រកួតប្រជែងថ្មី បន្ទាប់ពីស្នាក់នៅជាមួយក្លឹប Atletico អស់រយៈពេលជាច្រើនឆ្នាំ ហើយបានត្រៀមរួចរាល់ក្នុងការចាកចេញនៅរដូវក្តៅនេះ។ ក្នុងនោះត្រូវបានគេជឿជាក់ថាក្លឹបមកពីអារ៉ាប៊ីសាអូឌីត ទួរគី អ៊ីតាលី បានបង្ហាញការចាប់អារម្មណ៍រួចហើយទៅលើរួបគាត់៕

Previous articleលោក De Zerbi បាននិយាយដល់ការផ្ទេរកីឡាករ Cole Palmer ថា
Next articleច្បាស់ការ!! Unai Emery បានជួយ Aston អោយបានលេង Champions League នារដូវកាលក្រោយ