ក្លឹបយក្សនៅអាឡឺម៉ង់ បង្ហាញចំណាប់អារម្មណ៍ទៅលើ Bruno Fernandes

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ The Independent បានអោយដឹងថាក្លឹប Bayern Munich កំពុងតែសម្លឹងមើលការផ្ទេរយកខ្សែបម្រើ Bruno Fernandes របស់ក្រុម Manchester United នៅរដូវក្តៅនេះ។

ក្នុងនោះវាត្រូវបានគេប៉ាន់ស្មានថាការនាំយក Fernandes មកកាន់ទឹកដីអាឡឺម៉ង់អាចជាការបញ្ចុះបញ្ចូលលោក Thomas Tuchel អោយបន្តស្នាក់នៅជាមួយ Bayern ។ លោក Tuchel ធ្លាប់ធ្វើការកោតសរសើរចំពោះទេពកោសល្យរបស់កីឡាករ Fernandes ជាមួយនឹងជំនាញនិងភាពប៉ិនប្រសប់របស់គាត់ ស្របតាមទម្រង់ដែលអ្នកគ្រប់គ្រងស្វែងរក៕

Previous articleAston Villa ចាប់អារម្មណ៍ចង់បានកីឡាករឆ្មើមរបស់ Man City
Next articleJames Milner និង Danny Welbeck បន្តកុងត្រាថ្មីជាមួយក្លឹប Brighton