បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាម្ចាស់ក្លឹប Chelsea លោក Todd Boehly បាននិយាយអំពីលើការចំណាយរបស់ក្លឹប Chelsea ថា៖
“យើងមិនបានចំណាយលុយទេ ប៉ុន្តែពួកយើងកំពុងវិនិយោគលុយ។ នៅពេលដែលពួកយើងចំណាយ គឺមានន័យថាពួកយើងកំពុងវិនិយោគ ហើយកីឡាករទាំងនោះនឹងបន្តរក្សាបាននៅតម្លៃរបស់ពួកគេ។ ខ្ញុំប្រកែកថាការវិនិយោគដែលធ្វើនៅ Chelsea បានរក្សាតម្លៃរបស់ពួកគេ”៕