Ten Hag៖ យើងនឹងព្យាយាមនាំយកពាន FA Cup មកកាន់ Old Trafford

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាលោក Erik ten Hag បាននិយាយទៅកាន់អ្នកគាំទ្រថា៖ “អ្នកគឺជាអ្នកគាំទ្រដ៏ល្អបំផុតនៅក្នុងពិភពលោក ហើយយើងនឹងព្យាយាមនាំយកពាន FA Cup មកអោយពួកអ្នក”។

May be an image of ‎1 person, playing soccer, playing football and ‎text that says '‎سای WE WILL DO EVERYTHING TO BRING THE CUP AT OLD TRAFFORD ERIK TEN HAG‎'‎‎

លោក Erik ten Hag បាននិយាយនៅចំពោះមុខអ្នកគាំទ្រ Manchester United នៅ Old Trafford ដើម្បីត្រៀមខ្លួនសម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ FA Cup។

លោក Ten Hag បន្ថែមថា៖ “ការគាំទ្ររបស់អ្នកពិតជាមិនគួរឱ្យជឿ អ្នកគឺល្អបំផុត! រដូវកាលមិនទាន់ចប់ទេ ពួកយើងនឹងធ្វើដំណើរទៅ Wembley នៅពេលនេះ….។ ខ្ញុំនឹងសន្យាជាមួយអ្នកទាំងអស់គ្នាថា កីឡាករទាំងនោះនឹងផ្តល់អ្វីគ្រប់យ៉ាង នឹងធ្វើអ្វីគ្រប់យ៉ាងដើម្បីនាំពានមកកាន់ទីនេះ Old Trafford”៕

Previous articleកីឡាករ Bruno Fernandes ចេញមកបញ្ជាក់អំពីអនាគតខ្លួនហើយ
Next articleទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងភ្នំពេញមានអ្នកចុះឈ្មោះចូលរួមចំនួន ជាង ៣៦០០នាក់ ដើម្បីអបអរបុណ្យចម្រើនព្រះជន្មសម្តេចម៉ែ និងសប្បុរសធម៌