ក្លឹបយក្សនៅអង់គ្លេសសម្លឹងឃើញ Kim Min-jae របស់ Napoli

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ The Sun បានអោយដឹងថាក្លឹប Manchester City ចង់ពង្រឹងនៅតំបន់ការពាររបស់ខ្លួននៅរដូវកាលក្រោយ ហើយក្នងនោះការចុះហត្ថលេខាយក Kim Min-jae នៅរដូវក្តៅនេះជាជម្រើសយ៉ាងសាកសម។

អ្នកចាត់ការក្លឹប Man City គឺលោក Pep Guardiola បាននិយាយថា គាត់មានការកោតសរសើរយ៉ាងខ្លាំងទៅលើកីឡាករកូរ៉េខាងត្បូងវ័យ ២៦ឆ្នាំរូបនេះ ដែលជាមនុស្សម្នាក់បានជួយក្លឹប Napoli អោយឈរនៅកំពូលតារាង Serie A នៅរដូវកាលនេះ។

ថ្វីត្បិតតែក្លឹប Man City មានកីឡាករខ្សែការពារល្អជាច្រើនដូចជា Ruben Dias, John Stones, Manuel Akanji, Aymeric និង Nathan Ake ក៏ដោយ។ អនាគតរបស់ Laporte គឺកាន់តែបង្ហាញច្បាស់អំពីការចាកចេញពី Etihad នៅរដូវកាលក្រោយ ខណៈពេលដែល Stones និង Ake បានរកឃើញនៅតំណែងរបស់ខ្លួនក្នុងតំបន់ការពារកណ្តាល និងការពារខាងឆ្វេង៕

Previous articleJoao Felix អាចបន្តលេងអោយ Chelsea ក្រោមហេតុផលមួយនេះ
Next articleក្លឹប Liverpool គ្រោងនឹងតែងតែនាយកផ្នែកកីឡា