PSG នឹងផ្តល់ជម្រើសមួយនេះសម្រាប់កីឡាករ Xavi Simons

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Paris Saint-Germain បានជូនដំណឹងទៅកាន់ភ្នាក់ងាររបស់ Xavi Simons ថាពួកគេមិនលក់កីឡាកររូបនេះជាអចិន្ត្រៃយ៏នោះទេនៅក្នុងទីផ្សារដោះដូររដូវក្តៅខាងមុខ បើទោះបីជាមានការចាប់អារម្មណ៍ពីក្លឹប Barcelona ក៏ដោយ។

ប្រសិនជាកីឡាករ Xavi Simons មិនចង់មកកាន់ប្រទេសបារាំងវិញទេនៅរដូវក្តៅនេះ គាត់អាចនឹងត្រូវដាក់អោយខ្ចីជើងបន្តទៀត ហើយគាត់នឹងអាចជ្រើសរើសនៅគោលដៅបន្ទាប់របស់គាត់៕

Previous articleលោក Sir Jim Ratcliffe ចង់បានខ្សែប្រយុទ្ធរបស់ក្លឹប Aston Villa
Next articleArsenal កំពុងនាំមុខគេក្នុងការផ្ទេរយកខ្សែប្រយុទ្ធរបស់ RB Leipzig