បរទេស៖ នេះបើយោងតាមការចេញផ្សាយ HITC បានអោយដឹងថាក្លឹប Manchester City បានត្រៀមរួចរាល់ក្នុងការប្រជែងជាមួយនឹងក្លឹប Manchester United, Arsenal និង Aston Villa ដើម្បីចុះហត្ថលេខាយកតារាឆ្នើមរបស់ក្លឹប Bayer Leverkusen កីឡាករ Jeremie Frimpong។
កីឡាករ Frimpong ដែលបានចាកចេញពីក្លឹប City កាលពីឆ្នាំ២០១៩ ដើម្បីទទួលបានពេលវេលាបន្ថែមទៀត។ កីឡាកររូបនេះមានតម្លៃផ្តាច់កុងត្រាប្រមាណ ៣៤លានផោន ហើយខាងក្លឹបយក្សនៅ Premier League ក៏មានឆន្ទៈក្នុងការចំណាយប្រាក់ក្នុងចំនួននេះផងដែរ៕