បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាលោក Erik ten Hag បាននិយាយអំពីកីឡាករ Luke Shaw ថា៖ “គាត់មានឪកាសតិចតួចណាស់ក្នុងការបង្ហាញខ្លួនសម្រាប់វគ្គផ្តាច់ព្រ័ត្រ FA Cup”។
ក្លឹប Manchester United នឹងនាំយកខ្សែការពារឆ្វេងថ្មីក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅ ដូចដែលបានបញ្ជាក់នាពេលកន្លងមក។ លោក Ten Hag បានបន្ថែមទៀតថា កីឡាករ Harry Maguire អាចនឹងមានឪកាសមកជួយក្រុម ហើយសម្រាប់កាន់ទីលានវិញដែរ៕