Napoli ចង់បានខ្សែប្រយុទ្ធរបស់ Atletico Madrid មកជំនួសកន្លែង Osimhen

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Sky Italia បានអោយដឹងថាក្លឹប Napoli កំពុងតាមដានយ៉ាងជិតដិតទៅលើខ្សែប្រយុទ្ធ Samu Omorodion របស់ក្លឹប Atletico Madrid ជាអ្នកនឹងមកជំនួសកន្លែងរបស់កីឡាករ Victor Osimhen។

កីឡាករ Osimhen ដែលត្រូវបានគេរំពឹងទុកថានឹងចាកចេញពីក្លឹប Napoli នៅរដូវក្តៅនេះ ជាមួយនឹងក្លឹបកំពូលនៅតំបន់អឺរ៉ុប ដែលរួមមានក្លឹប PSG បានចាប់អារម្មណ៍លើគាត់យ៉ាងខ្លាំង។ ទម្រង់លេងដ៏ល្អរបស់ខ្សែប្រយុទ្ធនីហ្សេរីយ៉ាបានធ្វើឱ្យគាត់ក្លាយជាកីឡាករដែលក្លឹបជាច្រើនចង់បាន ហើយគាត់មានតម្លៃផ្ទេរប្រមាណ ១៣០លានអឺរ៉ូ។

Samu Omorodion

ជាការឆ្លើយតបទៅនឹងដំណឹងនៃការចង់ចាកចេញរបស់កីឡាករ Osimhen បានអោយក្លឹប Napoli ធ្វើការតាមដានទៅលើកីឡាករ Samu Omorodion។ ខ្សែប្រយុទ្ធមានវ័យ ២០ឆ្នាំ ដែលកំពុងលេងខ្ចីជើងនៅក្លឹប Deportivo Alaves ពីក្លឹប Atletico Madrid បានស៊ុតបញ្ចូលទីបាន ៩គ្រាប់ក្នុងការបង្ហាញខ្លួន ៣៣ដង។ កីឡាករជម្រើសជាតិអេស្ប៉ាញអាយុក្រោម ២១ឆ្នាំរូបនេះ មានកុងត្រាជាមួយនឹងក្លឹប Atletico Madrid រហូដល់ខែមិថុនា ឆ្នាំ២០២៨។ ទោះបីជានៅសល់កុងត្រារយៈពេលវែងក៏ដោយ ក៏គាត់នៅមានឪកាសដែលអាចផ្ទេរចេញបាន ដើម្បីស្វែងរកនៅពេលវេលាលេង និងតួនាទីសំខាន់នៅក្លឹប Napoli៕

Previous articleArsenal ធ្វើការទំនាក់ទំនងទៅភ្នាក់ងាររបស់កីឡាករ Newcastle ម្នាក់នេះហើយ
Next articleក្លឹប RB Leipzig បដិសេធសំណើរផ្ទេរយកកីឡាករ Benjamin Sesko របស់ AC Milan ដោយសារតែ