បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាលោក Thomas Tuchel នឹងមិនផ្លាស់ប្តូរចិត្តនោះទេ គាត់នឹងចាកចេញពីក្លឹប Bayern នៅខែមិថុនា។
លោក Tuchel បាននិយាយថា៖ “នេះជាសន្និសីទសារព័ត៌មានចុងក្រោយរបស់ខ្ញុំក្នុងនាមជាអ្នកចាត់ការក្លឹប Bayern។ មានការពិភាក្សាដើម្បីបន្តនៅជាមួយគ្នា ប៉ុន្តែយើងមិនទាន់ឈានដល់កិច្ចព្រមព្រៀង… ដូច្នេះការសម្រេចចិត្តនៅតែមាន”៕



