បរទេស៖ ប្រធានក្លឹប Villarreal លោក Fernando Roig បានព្រមាន Aston Villa ដែលចង់បានកីឡាករ Alex Baena របស់ខ្លួន។ ខ្សែបម្រើវ័យ ២២ឆ្នាំរូបនេះ គឺជាគោលដៅសំខាន់របស់អ្នកចាត់ការក្លឹប Villa លោក Unai Emery ដែលចង់បានមកពង្រឹងក្រុមរបស់គាត់មុនយុទ្ធនាការ Champions League របស់ពួកគេនៅរដូវកាលក្រោយ។
លោក Fernando Roig បានប្រាប់ទៅកាន់សារព័ត៌មាន Diario AS ថា៖ “កីឡាករ Baena គឺជាកីឡាកររបស់ក្លឹប Villarreal ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ យើងកំពុងតែវិនិយោគជាច្រើនទៅលើកីឡាករ Baena។ ខ្ញុំគិតថានៅរដូវកាលខាងមុ គាត់នឹងមានការរីកចម្រើន និងក្លាយជាកីឡាករល្អជាងនេះ។ Baena គឺជាកីឡាករដ៏ស្ចារ្យ”។
លោក Fernando Roig បន្ថែមទៀតថា៖ “យើងមិននិយាយអំពីសម្មតិកម្ម ឬអនាគតទេ យើងមិនស្ថិតនៅទីនោះទេនាពេលនេះ (ការចាប់អារម្មណ៍របស់ក្លឹប Villa)។ ចំនុចដែលសំខាន់ គឺកីឡាករ Baena គឺជាកីឡាករដែលរីកចម្រើននៅក្លឹប Villarreal ហើយបំណង់ប្រាថ្នារបស់ខ្ញុំគឺចង់អោយគាត់រីកចម្រើននៅទីនេះទៀត។ នៅទីនេះ ទោះបីជាខ្ញុំតែងតែនិយាយថាមានបីភាគី ហើយបើភាគីទាំងបីបានយល់ស្រប វាក៏អាចនឹងសម្រេចបាន។ ប៉ុន្តែនៅពេលនេះវាមិនមែនជាបញ្ហា ដែលពួកយើងកំពុងធ្វើនោះទេ”។
គួរបញ្ជាក់ថាកីឡាករ Baena មានកុងត្រាជាមួយនឹងក្លឹប Villarreal ដល់ខែមិថុនា ឆ្នាំ២០២៨ ហើយមានតម្លៃផ្តាច់កុងត្រា ៦០លានអឺរ៉ូ៕



