បរទេស៖ កីឡាករ Thiago Alcantara គ្រោងនឹងចាកចេញពីក្លឹប Liverpool នៅចុងរដូវកាលនេះ ក្រោយចំណាយពេលអស់ ៤ឆ្នាំនៅទឹកដី Anfield។ ហើយក្រុម Girona នៅ La Liga មានចំណាប់អារម្មណ៍ចង់ចុះហត្ថលេខាលើកីឡាករសញ្ជាតិអេស្ប៉ាញម្នាក់នៅក្នុងរដូវក្តៅ។
នេះបើយោងតាមការចេញផ្សាយរបស់ Relevo បានអោយដឹងថាក្លឹប Girona បានធ្វើអៅយមានការភ្ញាក់ផ្ញើរនៅក្នុងរដូវកាលនេះ ក្រោយបានដាក់សម្ពាធយ៉ាងខ្លាំងទៅលើក្រុម Real Madrid និង Barcelona នៅក្នុងការប្រជែងជើងឯក La Liga។ ហើយក្លឹប Girona កំពុងសម្លឹងរកមើលការចុះហត្ថលេខាលើកីឡាករសញ្ជាតិអេស្ប៉ាញនៅរដូវក្តៅនេះ ហើយបានទាក់ទងទៅក្រុមការងាររបស់គាត់រួចហើយ ដើម្បីពិនិត្យមើលឪកាសដែលអាចផ្ទេរបាន។ ក្លឹប Girona បានធានានៅកៅអីសម្រាប់វគ្គចែកពូលនៃក្របខ័ណ្ឌ Champions League នៅរដូវកាលក្រោយ ហើយកំពុងពិចារណាបន្ថែមខ្សែបម្រើកណ្តាលមុនពេលពួកគេទៅធ្វើការប្រកួតប្រជែងជាមួយក្លឹបកំពូលៗនៅអឺរ៉ុប៕