Ake មិនអាចជួយក្រុមពេលប៉ះ Arsenal នៅយប់នេះ

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ GOAL បានអោយដឹងថាលោក Pep Guardiola បានបញ្ជាក់ហើយកីឡាករ Nathan Ake មិនទាន់ជាពីបញ្ហារបួសសរសៃពួនោះរទេ ដែលវាបានកើតឡើងកំពុងពេលក្លឹប Man City ប្រកួតជាមួយនឹង Bayern Munich ហើយគាត់ក៏មិនអាចចូលរួមជួយក្រុមក្នុងការប្រកួតជាមួយនឹងក្លឹប Arsenal នៅយប់ថ្ងៃពុធនេះផងដែរ។ គាត់ក៏មិនអាចជួយក្រុមក្នុងការប្រកួតជើងទី១ ជាមួយនឹង Real Madrid ក្នុងពានរង្វាន់​ Champion League នោះទេ។

លោក Pep បាននិយាយនៅក្នុងកិច្ចសម្ភាស៍មួយថា “សង្ឃឹមថាគាត់អាចមកជួយក្រុមនៅពេលឆាប់ៗខាងមុននេះ ប៉ុន្តសម្រាប់ការប្រកួតថ្ងៃស្អែកគឺគាត់មិនអាចនោះទេ។ សម្រាប់ការប្រកួតជាមួយ Real Madrid នៅមិនទាន់ប្រាកដនោះទេ។ ពួកយើងនឹងស្វែងរកនៅជម្រើសដ៏សាកសមសម្រាប់មកជំនួសគាត់។ ខ្ញុំគិតថាវាមិនមានបញ្ហាអំពីរឿងនេះទេ ដោយសារពួកយើងលេង ១១នាក់”៕

Previous articleគណៈកម្មាធិការរៀបចំព្រឹត្តិការណ៍ការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ហាមឃាត់ដាច់ខាតថតរូប និងចែកចាយរូបភាព ក្នុងពេលហ្វឹកហាត់សម្ដែងសាកល្បង ពិធីបើក-បិទព្រឹត្តិការណ៍ស៊ីហ្គេម
Next articleArteta គំរាមកូនក្រុមខ្លួន មុនការប្រកួតជាមួយនឹង Man City