បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Chelsea បានឈានដល់ការនិយាយព្រមព្រៀងក្នុងការចុះហត្ថលេខាយកកីឡាករ Willian Estevão ហើយ។
យុវជនកើតឆ្នាំ២០០៧ រូបនត្រូវបានគេចាប់ទុកជាកីឡាករដែលមានទេពកោសល្យម្នាក់នៅតំបន់អាមេរិកខាងត្បូង និងលើពិភពលោកផងដែរ។ ក្លឹប Palmeiras បានត្រៀមរួចរាល់ក្នុងការទទួលយកនៅសំណើរចុងក្រោយរបស់ក្លឹប Chelsea ដែលមានតម្លៃ ៤០លានអឺរ៉ូ បូកនឹងតម្លៃបន្ថែម ២៥លានអឺរ៉ូផ្សេងទៀត។
សម្រាប់លក្ខខណ្ឌផ្ទាល់ច្លួនត្រូវបានព្រមព្រៀងគ្នាកាលពី ១០ថ្ងៃមុនមកម្ល៉េះ ខណៈកីឡាករ Willian Estevão នឹងទៅចួលរួមជាមួយនឹងក្លឹប Chelsea នៅឆ្នាំ២០២៥ តាមផែនការ ដែលមាននៅក្នុងកុងត្រារយៈពេលវែងរបស់គាត់។ ភាគីទាំងអស់កំពុងរង់ចាំប្រធានក្លឹប Palmeiras ពិនិត្យឯកសារ និងចុះហត្ថលេខាដើម្បីបញ្ចប់កិច្ចព្រមព្រៀង៕