បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ The Daily Mail បានអោយដឹងថាក្លឹប Everton បានត្រៀមរួចរាល់ក្នុងការទទួលយកនៅសំណើរផ្ទេរកីឡាករ Jarrad Branthwaite។ ក្លឹប Tottenham, Manchester United និង Manchester City សុទ្ធសឹងបានបង្ហាញពីចំណាប់អារម្មណ៍លើខ្សែការពារសញ្ជាតិអង់គ្លេសវ័យ ២១ឆ្នាំរូបនេះ។
ក្លឹប Everton ត្រូវបានរំពឹងទុកថានឹងរក្សានៅតម្លៃទាមទារបស់ខ្លួនដដែរ បើទោះបីជាក្លឹប Man United និង Man City មានពាក្យចចាមអារ៉ាមថាសុខចិត្តចំណាយប្រាក់ច្រើនជាង ៥០ លានផោនសម្រាប់ខ្សែការពារកណ្តាល។ ទោះបីជា Everton មិនចង់លក់ Branthwaite ក៏ដោយ ក៏ពួកគេទទួលស្គាល់ថាគាត់ និងខ្សែបម្រើ Amadou Onana អាចជាប្រភពចំណូលខ្លាំងបំផុតរបស់ពួកគេ បន្ទាប់ពីនាយកបាល់ទាត់ Kevin Thelwell បានព្រមានអ្នកគាំទ្រកាលពីសប្តាហ៍មុនដើម្បីរំពឹងថានឹងមានការលក់៕