បរទេស៖ ខ្សែការពារ Emerson Royal របស់ក្លឹប Tottenham គឺជាគោលដៅសម្រាប់ក្លឹប Bayern Munich និងក្លឹប Al-Nassr ដែលកីឡាករ Cristiano Ronaldo កំពុងលេង។
នេះបើយោងតាមការចេញផ្សាយរបស់ Sport បានអោយដឹងថាក្លឹប Bayern Munich នឹងចូលរួមប្រជែងយកកីឡាករវ័យ ២៥ឆ្នាំសម្រាប់ទីផ្សារដោះដូរនារដូវក្តៅនេះ ខណៈដែលក្លឹប Al-Nassr ក៏គ្រោងនឹងផ្ទេរយកកីឡាករសញ្ជាតិប្រេស៊ីលក្រោយខកខានម្តងហើយកាលពីខែមករា៕