បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប RB Leipzig បានធ្វើការទំនាក់ទំនងទៅកាន់ភ្នាក់ង់ាររបស់កីឡាករ Benjamin Šeško កាលពីប៉ុន្មានថ្ងៃថ្មីៗនេះ ដើម្បីផ្តល់នៅកុងត្រាថ្មី… ខណៈអ្វីៗនៅបើកចំហទាំងអស់។
មានក្លឹបកំពូលមួយចំនួនចង់បាន Šeško នៅក្នុងរដូវក្តៅនេះ ជាពិសេសគឺក្លឹបនៅ Premier League ដែលរំពឹងទុកថានឹងដាក់សំណើរនាពេលឆាប់ៗខាងមុខ។ ខាងក្លឹប RB Leipzig បានផ្តល់នៅសំណើរថ្មី និងគម្រោងសំខាន់សម្រាប់កីឡាករដើម្បីអាចបន្តស្នាក់នៅក្លឹបមួយរដូវកាលទៀត ប៉ុន្តែក្លឹបនៅ Premier League កំពុងជម្រុញការផ្ទេរ…. នៅពេលនេះអ្វីៗគឺសម្រេចទៅលើកីឡាករ Šeško៕