បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាលោក Pep Guardiola និយាយអំពីអនាគតរបស់គាត់ជាមួយនឹងកិច្ចសន្យាដែលនឹងត្រូវផុតកំណត់នៅខែមិថុនា ឆ្នាំ២០២៥ថា៖
“ការពិតគឺខ្ញុំខិតទៅជិតការចាកចេញជាងការស្នាក់នៅ។ យើងបានពិភាក្សាជាមួយក្លឹប ហើយអារម្មណ៍របស់ខ្ញុំគឺថាខ្ញុំចង់នៅឥឡូវនេះ។ ខ្ញុំនឹងបន្តស្នាក់នៅរដូវកាលក្រោយទៀត។ ប៉ុន្តែក្នុងរដូវកាលនោះ ពួកយើងនឹងពិភាក្សាគ្នា ពួកយើងនឹងបានឃើញ”៕