ក្លឹបយក្សនៅអ៊ីតាលីកំពុងចរចាជាមួយលោក Paulo Fonseca អំពីការងារជាគ្រូបង្វឹក

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប AC Milan បានបញ្ជាក់អំពីការសម្រេចចិត្តចែកផ្លូវជាមួយនឹងលោក Stefano Pioli ក្នុងសប្តាហ៍នេះ។

លោក Paulo Fonseca នៅតែជាបេក្ខភាពជម្រើសដែលពេញចិត្តជាគេក្នុងការមកជំនួសកន្លែងលោក Stefano Pioli ដូចដែលបានបញ្ជាក់នាពេលកន្លងមក។ ក្លឹប AC Milan កំពុងពិភាក្សាទៅលើកុងត្រារយៈពេល ២ឆ្នាំដោយមានជម្រើសបន្ថែមជាមួយនឹងលោក Fonseca។ សម្រាប់លោក Fonseca គឺចាប៉អារម្មណ៍ ១០០% ចំពោះការងារនៅក្លឹប AC Milan មួយនេះ៕

Previous articleCrystal Palace បានព្រមព្រៀងនៅលក្ខខណ្ឌផ្ទាល់ខ្លួនក្នុងការផ្ទេរកីឡាករម្នាក់នេះ
Next articleEddie Howe យល់ព្រមអោយក្លឹប Newcastle ផ្ទេរយកកីឡាករ ២រូបនេះ