Bayern កំពុងពិភាក្សាជាមួយនឹង Burnley ចំពោះរឿងលោក Kompany

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប​ Bayern កាន់តែខិតជិតក្នុងការព្រមព្រៀងតែងតាំងលោក Vincent Kompany ជាគ្រូបង្វឹកថ្មីហើយ។ លោក Kompany បានទទួលយកនៅការងារនៅក្លឹប Bayern ភ្លាមៗ បន្ទាប់ពីមានការទំនាក់ទំនង់ទៅគាត់កាលពីថ្ងៃចន្ទកន្លងមក។

ខាងក្លឹប Bayern និង Burnley កំពុងធ្វើការទំនាក់ទំនងគ្នា ដើម្បីពិភាក្សាទៅលើថ្លៃសំណង់ ដើម្បីអាចអោយកិច្ចព្រមព្រៀងមួយនេះអាចទទួលបានជោគជ័យ៕

Previous articleកីឡាករ Teun Koopmeiners បញ្ជាក់អំពីអនាគតគាត់ថា
Next articleលោក Gareth Southgate បង្ហើបអំពីដំណឹងនៃការចូលនិវត្តន៍