Albert Sambi Lokonga ទំនង់ជាត្រូវក្លឹបដាក់អោយ….. ជាថ្មីម្តងទៀត

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ CaughtOffside បានអោយដឹងថាកីឡាករ Albert Sambi Lokonga បានជួបបញ្ហាពិបាកក្នុងការស្វែងរកពេលវេលាលេងនៅលើទីលានក្នុងក្លឹប Crystal Palace ហើយក្លឹប Arsenal វិញ អាចនឹងដាក់គាត់អោយខ្ចីជើងជាថ្មីម្តងទៀតនៅរដូវកាលក្រោយ។

ក្នុងនោះលោក Fabrizio Romano បានបញ្ជាក់ថា “វាមិនមែនជាការងារស្រួលក្នុងការលេងខ្ចីជើងនៅ Crystal Palace សម្រាប់ Albert Sambi Lokonga។ ទោះបីជាយ៉ាងណា Arsenal ជឿជាក់លើជំនាញ និងសមត្ថិភាពរបស់គាត់ ប៉ុន្តែពួកគេចង់អោយគាត់លេងអោយបានច្រើន”។

ប្រភពដដែរបន្ថែមទៀតថា “គាត់ត្រូវការលេង។ វាពិតប្រាកដណាស់ថាពួកគេនឹងធ្វើការពិភាក្សាអំពីការខ្ចីជើងមួយរដូវកាលទៀត ប៉ុន្តែនេះជាអ្វីដែលពួកគេត្រូវការបញ្ជាក់ជាមួយនកីឡាករ និងភ្នាក់ងាររបស់គេនៅខែមិថុនា ដែលវាមិនមែនជាពេលនេះទេ”៕

Previous articleBayern ប្រាប់ក្លឹបដែលចង់បាន Ryan Gravenberch ថា…!
Next articleកីឡាករ Club Brugge រូបនេះល្អ ដាក់ថ្នាក់ក្លឹបយក្សនៅអ៊ីតាលទិញយក