Chelsea បង្ហើបឈ្មោះបេក្ខភាព ៣រូប ដែលអាចនឹងជំនួសកន្លែងលោក Pochettino

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន The Athletic បានឱ្យដឹងថាសហប្រធានផ្នែកកីឡារបស់ Chelsea គឺលោក Laurence Stewart និង Paul Winstanley ត្រូវបានប្រគល់ឱ្យនូវការទទួលខុសត្រូវក្នុងការតែងតាំងបេក្ខភាពដ៏ស័ក្តិសមសម្រាប់តួនាទីជាអ្នកគ្រប់គ្រង បន្ទាប់ពីលោក Mauricio Pochettino បានចាកចេញពីក្លឹបកាលពីថ្ងៃអង្គារដោយការយល់ព្រមគ្នាទៅវិញទៅមក។

ប្រភពដដែរបានអោយដឹងថា ក្រុម​តោ​ខៀវ​កំពុង​សម្លឹង​មើល​អ្នក​ចាត់​ការ​ទូទៅ​របស់ Ipswich Town លោក Kieran McKenna និង​លោក Enzo Maresca គ្រូ​បង្វឹក Leicester City។ ហើយលោក Thomas Frank របស់ Brentford ក៏ត្រូវបានពិភាក្សាផងដែរ៕

Previous articleការប្រកួតវគ្គផ្តាច់ព្រ័ត្រ FA Cup អាចជាការប្រកួតចុងក្រោយក្រោមការដឹកនាំរបស់ ​Ten Hag
Next articleកីឡាករ Antoine Griezmann បង្ហើបអំពីគោលដៅបន្ទាប់ដែលខ្លួនចង់ទៅ