ក្លឹបចំនួន ៣ ចេញមកប្រជែងគ្នាចង់បានលោក Kieran McKenna មកធ្វើជាគ្រូបង្វឹក

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ BBC បានអោយដឹងថាក្លឹប Chelsea, Manchester United និង Brighton ចាប់អារម្មណ៍ចង់បានលោក Kieran McKenna មកធ្វើជាគ្រូបង្វឹករបស់ខ្លួន ខណៈរូបគាត់មិនទាន់បន្តកុងត្រាថ្មីជាមយយនឹងក្លឹប Ipswich ហើយចង់ស្វែងរកនៅក្លឹបបន្ទាប់របស់គាត់។

ក្លឹបតោខៀវបានរាយការណ៍អំពីការនាំមុខគេក្នុងការចុំហត្ថលេខាយកបុរសវ័យ ៣៨ឆ្នាំនៅពេលនេះ ខណៈពេលដែលក្លឹបចង់ផ្ទេរអោយបានកាន់តែរហ័សមកជំនួសកន្លែងលោក Pochettino ដែលទើបនឹងចាកចេញការពីថ្ងៃអង្គារ៍កន្លងទៅ៕

Previous articleកីឡាករ Antoine Griezmann បង្ហើបអំពីគោលដៅបន្ទាប់ដែលខ្លួនចង់ទៅ
Next articleទើបតែចែកផ្លូវជាមួយ Chelsea!! លោក Pochettino សម្លឹងឃើញឪកាសថ្មី ២ផ្សេងទៀត