បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាលោក Enzo Maresca បានបញ្ជាក់គាត់ពេញចិត្តនៅ Premier League ជាងលីគផ្សេងទៀត បើទោះបីជាមានការទាក់ទងពី Sevilla ក៏ដោយ ប៉ុន្តែត្រូវបានច្រានចោលរួចហើយ។
គាត់កំពុងធ្វើការរង់ចាំការសម្រេចចិត្តរបស់ក្លឹប Chelsea បន្ទាប់ពីការពិភាក្សាក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ។ តម្លៃផ្តាច់កុងត្រារបស់គាត់ប្រមាណ ១០លានអឺរ៉ូ បន្ទាប់ពីលោកបានដឹកនាំ Leicester City អោយបានឡើងមកលេងនៅ Premier League វិញ៕