បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន The Telegraph បានឲ្យដឹងថាក្លឹប Manchester United ត្រូវបានគេរាយការណ៍ថាបានពិភាក្សាជាមួយនឹងលោក Thomas Frank និងអ្នកតំណាងលោក Mauricio Pochettino ខណៈដែលពួកគេកំពុងគិតអំពីអនាគតរបស់ Erik ten Hag ។
តំណែងរបស់អ្នកចាត់ការសញ្ជាតិហូឡង់ កំពុងស្ថិតនៅក្នុង “ហានិភ័យធ្ងន់ធ្ងរ” ក្នុងការត្រូវបានបណ្តេញចេញ បើទោះបីជាគាត់បានជួយក្លឹប Manchester United អោយឈ្នះ FA Cup ទៅលើក្លឹប Manchester City កាលថ្ងៃសៅរ៍កន្លងមកក៏ដោយ៕