បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាកីឡាករ សញ្ជាតិអ៊ីតាលី Francesco Camarda នឹងបន្តនៅក្លឹប AC Milan និងចុះកិច្ចសន្យាថ្មីជាមួយក្លឹប។
ការពិភាក្សានឹងធ្វើឡើងក្នុងពេលឆាប់ៗនេះ ដើម្បីអោយកិច្ចព្រមព្រៀងបានសម្រេច និងចុះហត្ថលេខា។ ការផ្លាស់ប្តូរដ៏សំខាន់សម្រាប់ក្លឹប AC Milan ក្នុងនាមជាកីឡាករវ័យក្មេងបំផុតនៅ Serie A កីឡាករ Camarda នឹងមិនចាកចេញពីក្លឹបដោយគ្មានតម្លៃខ្លួននោះទេ៕