បរទេស៖ កីឡាករខ្ចីជើងរបស់ក្លឹប Manchester United កីឡាករ Mason Greenwood បានផ្តល់ព័ត៌មានថ្មីៗអំពីអនាគតរបស់គាត់ បន្ទាប់ពីកិច្ចសន្យាខ្ចីជើងរយៈពេលមួយរដូវកាលរបស់គាត់នៅក្លឹប Getafe បានឈានដល់ទីបញ្ចប់កាលពីថ្ងៃអាទិត្យ។
បន្ទាប់ពីលេងនៅការប្រកួតចុងក្រោយនៃរដូវកាលជាមួយនឹងក្លឹប Mallorca កីឡាករ Greenwood បានប្រាប់នៅតាមបណ្តាញសង្គម Instagram ដោយបានសរសេរថា៖ “អរគុណចំពោះគ្រួសារ Getafe និងគាំទ្រសម្រាប់រដូវកាលដ៏អស្ចារ្យ សូមអរគុណសម្រាប់ការធ្វើអោយខ្ញុំមានអារម្មណ៍កក់ក្តៅ និងជាផ្នែកមួយនៃក្លឹប។ ខ្ញុំរីករាយគ្រប់វិនាទី ជាមួយនឹងមិត្តរួមក្រុម និងក្លឹប។ ការបញ្ចប់ដ៏ផ្អែមល្ហែម ប៉ុន្តែវាពិតជារីករាយក្នុងការលេងសម្រាប់អ្នក ខ្ញុំសូមជូនពរអ្នកឱ្យជួបតែរឿងល្អៗ”៕