បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាកីឡាករ Giovanni Di Lorenzo ចង់ចាកចេញពីក្លឹប Napoli នៅរដូវក្តៅនេះ ហើយខាងភ្នាក់ងាររបស់គាត់ក៏បានបញ្ជាក់អំពីបញ្ហានេះដែរ។
លោក Giuffredi បាននិយាយថា៖ “គាត់មិនមានអារម្មណ៍ជឿជាក់ទេ បាទ Di Lorenzo ត្រៀមខ្លួនរួចរាល់ហើយដើម្បីចាកចេញ យើងបានជូនដំណឹងដល់ក្លឹប។ លោក De Laurentiis ប្រធានក្លឹបនឹងលក់កីឡាករ Giovanni នៅពេលដែលមានការដាក់សំណើរដ៏សមស្របមួយ”៕