Leao ត្រូវដោះស្រាយបញ្ហានេះសិន ទើបអាចបន្តកុងត្រាថ្មីជាមួយ AC Milan

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ La Gazzetta dello Sport បានអោយដឹងថាក្លឹបនៅ Serie A ត្រៀមនឹងពិភាក្សាជាមួយនឹងកីឡាករ ​Leao ទៅលើកុងត្រាថ្មី។ ហើយប្រភពដដែរបានបន្ថែមថាខាងកីឡាករ ក៏បានយល់ព្រមក្នុងការបន្តកុងត្រាថ្មីដែលមានរយៈពេល ៥ឆ្នាំជាមួយនឹងក្លឹបផងដែរ។

គួរបញ្ជាក់ថាការចុះកុងត្រាថ្មីនេះអាចនឹងត្រូបព្យាយាមពេលដោយសារតម្រូវរបស់ក្លឹប Sporting Lisbon ដែលកីឡាករបានជំពាក់នៅប្រាក់សំណង ១៦.៥លានអឺរ៉ូ ក្នុងពេលចាក់ចេញពីក្លឹបទៅចូលរួមជាមួយក្លឹប Lille ដោយគ្មានតម្លៃខ្លួន។ ប៉ុន្តែនៅពេល ក្លឹប Milan បានធ្វើការពិភាក្សាជាមួយនឹងក្លឹបនៅព័រទុយហ្គាល់មួយនេះ ហើយគេសង្ឃឹមថាបញ្ហានេះនឹងត្រូវដោះស្រាយបាន៕

Previous articleអ្នកសារព័ត៌មានជាតិ-អន្តរជាតិជាង ២,០០០នាក់ ត្រៀមផ្សព្វផ្សាយស៊ីហ្គេម ២០២៣
Next articleLiverpool ប្តូរទិសពីកីឡាករ Bellingham ទៅកាន់កីឡាករសញ្ជាតិបារាំងរូបនេះវិញ