Rodrygo ចេញមកបញ្ជាក់យ៉ាងច្បាស់អំពីអនាគតខ្លួននៅ Real Madrid

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាកីឡាករ Rodrygo មិនមានផែនការក្នុងការចាកចេញពីក្លឹប Real Madrid ទេ បើទោះបីជាមានព័ត៌មានចចាមអារ៉ាមកាលពីពេលថ្មីៗនេះ។

កីឡាករ Rodrygo នៅតែសប្បាយចិត្តខ្លាំងនៅ Real Madrid ហើយគ្មានការផ្លាស់ប្តូរអ្វីត្រូវរំពឹងទុកឡើយក្នុងរដូវក្ដៅ…។ ក្រុមភ្នាក់ងាររបស់កីឡាករបានបញ្ជាក់ពីផែនការយ៉ាងច្បាស់លាស់ថា Rodrygo នៅតែបន្តនៅក្លឹប Real Madrid ហើយ ក៏ដូចជារីករាយជាមួយនឹងយុទ្ធសាស្ត្ររបស់ក្លឹបផងដែរ។ កីឡាករ Rodrygo បានចុះហត្ថលេខាទៅលើកុងត្រាថ្មីដែលមានសុពលភាពដល់ខែមិថុនា ឆ្នាំ២០២៨ ជាមួយនឹងតម្លៃផ្តាច់កុងត្រា ១០០០លានអឺរ៉ូ៕

Previous articleអីយ៉ាស់!! Mbappe បង្ហើបឈ្មោះក្លឹបនៅអ៊ីតាលីដែលខ្លួនចង់ទៅលេង
Next articleEverton ចាប់អារម្មណ៍ចង់បានខ្សែបម្រើរបស់ក្លឹប Man City