បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាកីឡាករ Sardar Azmoun កំពុងស្វែងរកគោលដៅថ្មីរបស់ខ្លួន ក្រោយបញ្ចប់ការលេងខ្ចីជើងនៅក្លឹប AS Roma នៅសប្តាហ៍នេះ។
ក្នុងនោះត្រូវបានគេដឹងថា Sevilla នៅតែបង្ហាញចំណាប់អារម្មណ៍លើគាត់ បន្ទាប់ពីបានពិភាក្សាជាមួយគ្នាកាលពីខែមករា ហើយវាក៏អាចជាឪកាសថ្មីក្នុងការធ្វើការពិភាក្សាឡើងវិញ។ ក៏មានក្លឹបជាច្រើនទៀតដែលចាប់អារម្មណ៍លើ Sardar Azmoun ក្នុងនោះគាត់ក៏អាចមានលទ្ធភាពបន្តនៅ Serie A ទៀតដែរ៕