ក្លឹបដល់ទៅ ៤ បានចេញមកប្រជែងគ្នាយកកីឡាករ Jobe Bellingham

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក​ Fabrizio Romano បានអោយដឹងថាក្លឹប Crystal Palace បានចេញមកប្រជែងក្នុងការចុះហត្ថលេខាយកកីឡាករ Jobe Bellingham ដែលជាប្អូនប្រុសរបស់តារាឆ្នើម Jube Bellingham។

ក្លឹប Crystal Palace បានធ្វើការបញ្ចុះបញ្ចូលប្អូនប្រុសរបស់កីឡាករ Jude Bellingham ខណៈពេលដែលលោក Oliver Glasner និង Dougie Freedman ចង់បាន Jobe។ ហើយក្លឹប Brentford និងក្លឹបពីរផ្សេងទៀតក៏បានបង្ហាញការចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាយកកីឡាកររូបនេះដូចគ្នា ខណៈពេលនេះកំពុងរង់ចាំការសម្រេចចិត្តរបស់កីឡាករ៕

Previous articleក្លឹបនៅបារាំង បង្ហាញការចាប់អារម្មណ៍ទៅលើខ្សែប្រយុទ្ធ Broja របស់ Chelsea
Next articleលោក Jose Mourinho នឹងក្លាយជាអ្នកចាត់ការថ្មីរបស់ក្លឹប Fenerbahçe