Chelsea បំភ្លឺជុំវិញព័ត៌មានកិច្ចព្រមព្រៀងដោះដូររវាង Osimhen និង Lukaku

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Chelsea នៅពេលនេះមិនបានធ្វើការលើ​កិច្ច​ព្រម​ព្រៀង​ឬ​ការ​ដោះ​ដូរកីឡាករ Victor Osimhen នោះទេ។

ទោះបីជាមានព័ត៌មានអំពីកិច្ចព្រមព្រៀងដោះដូររវាង Osimhen និង Romelu Lukaku ក៏ដោយ ខាងក្លឹប Chelsea បានបញ្ជាក់ថាមិនពិចារណាលើរឿងនេះទេ។ ក្លឹប Chelsea មានជំហរក្នុងការដាក់លក់ Lukaku ក្នុងតម្លៃ ៣៨លានផោន សម្រាប់ទីផ្សារដោះដូរដូវក្តៅនេះ។

នៅពេលនេះឈ្មោះរបស់កីឡាករ Osimhen មិនស្ថិតនក្នុងបញ្ជីកីឡាករដែលក្លឹប​ Chelsea ចង់បាននោះទេ ខណៈដែលក្រុមប្រឹក្សាភិបាល និងក្លឹបកំពុងសម្លឹងរកមើលកីឡាករខ្សែប្រយុទ្ធផ្សេងទៀត៕

Previous articleកីឡាករ Axel Witsel បានទាមទារអោយក្លឹប Atletico ធ្វើរឿងនេះអោយបានមុន Euro
Next articleអនាគតរបស់ Joshua Kimmich ហាក់មានភាពស្រពេចស្រពិល