បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាកុងត្រារបស់លោក Antonio Conte ជាមួយនឹងក្លឹប Napoli មិនមានដាក់បញ្ចូលនៅចំនុចពិសេសនៃការផ្តាច់កុងត្រាមុនសម្រាប់កិច្ចព្រមព្រៀងនេះទេ។
កិច្ចសន្យានេះនឹងមានសុពលភាពរហូតដល់ខែមិថុនា ឆ្នាំ២០២៧ ដោយមិនមានដាក់បញ្ចូលនៅលក្ខខណ្ខចាកចេញនោះទេ។ សម្រាប់ការបញ្ចប់កុងត្រាមុន គឺមិនមានបញ្ជាក់នៅទឹកប្រាក់សំណង់ច្បាស់លាស់នៅលើកុងត្រានោះទេ៕