Crystal គ្រោងយកកីឡាកររបស់ Leeds មកជំនួសកន្លែងរបស់ Michael Olise

បរទេស៖ ក្លឹប Crystal Palace បានកំពុងស្វែងរកនៅអ្នកជំនួសកន្លែង Michael Olise ដែលកំពុងចាប់អារម្មណ៍ដោយក្លឹប Manchester United។

នេះបើយោងតាមការចេញផ្សាយរបស់ The Mirror បានអោយដឹងថាក្លឹប Crystal Palace កំពុងចាប់អារម្មណ៍កីឡាករ Crysencio Summerville របស់ក្លឹប Leeds នៅក្នុងទីផ្សារដោះដូរដូវក្តៅនេះ ហើយកីឡាករសញ្ជាតិហូឡង់រូបនេះនឹងមកជំនួសកន្លែងរបស់ Olise ប្រសិនជាគាត់នឹងចាកចេញពីក្លឹបមែន។ កីឡាករ Summerville ជាប់ឈ្មោះជាកីឡាករឆ្នើមប្រចាំរដូវកាល ហើយគាត់មានបំណងចង់ត្រលប់លេងនៅក្របខណ្ឌកំពូលរបស់អង់គ្លេស Premier League៕

Previous articleArteta ចាប់អារម្មណ៍ចង់បានយុវជនរបស់ក្លឹប​ Barcelona
Next articlePep សម្លឹងមើលអ្នកចាំទីថ្មី ក្រោយបែកធ្លាយដំណឹងមួយថា